This is the Trace Id: 6c8958bd0397c04404ddb1e109f57b6a
រំលង​ទៅ​មាតិកា​ចម្បង FAQ កិច្ចព្រមព្រៀងសេវា Microsoft សេចក្ដីថ្លែងការណ៍ពីភាពឯកជន Microsoft ទំព័រផ្គត់ផ្គង់ Bing Azure Copilot Windows Surface XBOX Outlook Accessories Microsoft AI Microsoft Security Azure Dynamics 365 Microsoft 365 for business Microsoft Power Platform Windows 365 Developer Center Documentation Microsoft Learn Microsoft Tech Community Microsoft Marketplace Visual Studio Software companies View Sitemap

សេចក្ដី​សង្ខេប​អំពី​ការ​ផ្លាស់ប្ដូរទៅលើកិច្ចព្រមព្រៀងសេវាកម្ម​របស់​ Microsoft – ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2025

យើង​កំពុង​ធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀងសេវាកម្មរបស់​​ Microsoft ដែល​អនុវត្ត​ទៅលើ​ការ​ប្រើ​ប្រាស់​ផលិតផល ឬ​សេវាកម្ម​តាម​អ៊ីនធឺណិត​របស់​អ្នកប្រើប្រាស់ពី Microsoft របស់​អ្នក។ ទំព័រនេះ​ផ្តល់សេចក្ដី​សង្ខេប​អំពី​ការផ្លាស់ប្ដូរដែល​គួរ​ឲ្យកត់សម្គាល់​បំផុតចំពោះកិច្ចព្រមព្រៀងសេវាកម្ម​ Microsoft ។

ដើម្បីមើលការផ្លាស់ប្តូរទាំងអស់ សូមអានកិច្ចព្រមព្រៀងសេវាកម្ម​ Microsoft ពេញលេញ នៅទីនេះ

  1. នៅ​ផ្នែក​ក្បាលទំព័រខាង​លើ យើង​បាន​ធ្វើ​បច្ចុប្បន្នភាព​កាលបរិច្ឆេទ​បោះពុម្ពផ្សាយ​ទៅ​ថ្ងៃទី 30 ខែ​កក្កដា ឆ្នាំ 2025 និង​កាលបរិច្ឆេទ​ចូលជាធរមានទៅ​ថ្ងៃទី 30 ខែ​កញ្ញា ឆ្នាំ 2025។
  2. នៅក្នុងផ្នែក "មាតិការបស់អ្នក" យើងបានបន្ថែមផ្នែក "c" ថ្មីអំពីការដោះស្រាយទិន្នន័យដែលអាចនាំចេញបាន។
  3. នៅក្នុងផ្នែក "ជំនួយ" នៅក្នុងផ្នែក "ការប្រើប្រាស់សេវាកម្ម និងជំនួយ" យើងបានធ្វើការកែប្រែដោយដកចេញនូវតំណ​គេហទំព័រ​ដែលមិនត្រឹមត្រូវ ហើយបញ្ជាក់ឱ្យច្បាស់ថាសេវាកម្មមួយចំនួន​អាចផ្តល់ការគាំទ្រដាច់ដោយឡែក ឬបន្ថែម ហើយការគាំទ្របែបនេះអាចស្ថិតនៅក្រោមលក្ខខណ្ឌក្រៅពីកិច្ចព្រមព្រៀងសេវាកម្មរបស់ Microsoft។
  4. យើងបានដកផ្នែក "សម្រាប់អ្នកប្រើប្រាស់ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី" នៅក្រោមផ្នែក "ជំនួយ" ដោយសារតែការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងមូលដ្ឋាន។
  5. នៅក្រោមផ្នែក "អាស៊ី ឬប៉ាស៊ីហ្វិកខាងត្បូង លុះត្រាតែប្រទេសរបស់អ្នកត្រូវបានបញ្ចេញឈ្មោះ​ជាពិសេស​ខាងក្រោម" ផ្នែកនៅក្នុង "អង្គភាពចុះកិច្ចសន្យា ជម្រើសតាមផ្លូវ​​ច្បាប់ និងទីតាំងសម្រាប់ការដោះស្រាយវិវាទ" លក្ខខណ្ឌសម្រាប់អ្នករស់នៅប្រទេស​អូស្ត្រាលីត្រូវបានដកចេញដោយសារតែការផ្លាស់ប្តូរនៃ​បទប្បញ្ញត្តិក្នុងមូលដ្ឋាន។
  6. នៅក្នុងផ្នែក "ការផ្តល់ជូនអំឡុងពេលសាកល្បង" នៅក្នុងផ្នែក "លក្ខខណ្ឌនៃការទូទាត់" យើងបានបន្ថែមពាក្យពេចន៍ដែលបញ្ជាក់យ៉ាងច្បាស់ថាការផ្តល់ជូនអំឡុងពេលសាកល្បងមួយចំនួនអាចតម្រូវឱ្យបើកមុខងារ​​បន្តដោយស្វ័យប្រវត្តិ។
  7. នៅក្នុងផ្នែកលក្ខខណ្ឌ​ជាក់លាក់​តាម​សេវា យើងបានបន្ថែម និងផ្លាស់ប្តូរដូចខាងក្រោម៖
    • នៅក្នុងផ្នែក "សេវាកម្ម​របស់ Xbox" នៅក្នុងផ្នែក "Xbox" យើងបានពន្យល់ថាការចូលទៅក្នុងឧបករណ៍ ឬវេទិកា ដោយប្រើគណនី Microsoft របស់អ្នក ឬការតភ្ជាប់គណនី Microsoft របស់អ្នកទៅឧបករណ៍ ឬវេទិកាដើម្បីចូលប្រើសេវាកម្មដែលមិនមែនជារបស់ Microsoft តម្រូវឱ្យ​អ្នក​អនុលោមតាមសិទ្ធិនៃការប្រើប្រាស់របស់ Microsoft ដូចបានរៀបរាប់នៅក្នុងផ្នែកនោះ។ លើសពីនេះ យើងបានបញ្ជាក់យ៉ាងច្បាស់ថាការកំណត់មុខងារ​ Family Safety ជាក់លាក់របស់ Xbox អាចនឹងមិនបើកដំណើរការ​នោះទេ នៅពេលចូលលេងហ្គេម ឬសេវាកម្មរបស់​ Xbox Game Studios តាមរយៈឧបករណ៍ ឬវេទិកាភាគីទីបី។
    • ស្របតាមការផ្លាស់ប្តូរដែលបានធ្វើឡើងនៅក្នុងផ្នែក "សេវាកម្ម​ Xbox" យើងបានបន្ថែមពាក្យពេចន៍ទៅផ្នែក "មុខងារ Microsoft Family" នៅក្រោមផ្នែក "Xbox" ទាក់ទងនឹងការកំណត់មុខងារ Family Safety ជាក់លាក់របស់ Xbox ដែលទំនងជាមិនបើកដំណើរការ​នៅពេលចូលប្រើសេវា ឬលេងហ្គេម Xbox Game Studios តាមរយៈឧបករណ៍ឬវេទិកាភាគីទីបីនោះទេ។
    • ការកែប្រែត្រូវបានធ្វើឡើងចំពោះផ្នែក "Skype, Microsoft Teams និង GroupMe" ចំពោះ​គណនីសម្រាប់ការឈប់​ដំណើរការ​នៃកម្មវិធី Skype។
    • ផ្នែក "ការរឹតត្បិត និងដែនកំណត់ចំពោះពិន្ទុ" នៅក្រោមផ្នែក "Microsoft Rewards" ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងថាពិន្ទុដែលមិនទាន់បានប្ដូរ​ត្រូវ​​ផុតកំណត់ ប្រសិនបើរកមិនបាន ឬប្ដូរ​​​ពិន្ទុ​ក្នុងរយៈពេល 12 ខែជាប់ៗគ្នា។
    • ផ្នែក "ការលុបចោលគណនី Rewards របស់អ្នក" នៅក្រោមផ្នែក "Microsoft Rewards" ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងថាគណនី Rewards ​អាចត្រូវបានលុបចោល ប្រសិនបើមិនបានចូលអស់​រយៈពេល 12 ខែជាប់ៗគ្នា។
    • ផ្នែកថ្មីស្តីពីការរឹតបន្តឹងការប្រើប្រាស់ត្រូវបានបន្ថែមទៅផ្នែក "សេវាកម្ម AI"។
    • ផ្នែក "សេវាកម្មទំនាក់ទំនង" ថ្មីត្រូវបានបន្ថែម ដោយបញ្ជាក់ថាសេវាកម្មដែលសម្របសម្រួលដល់ទំនាក់ទំនងរវាងបុគ្គលដូចជា Skype, Teams, និង Outlook អាចនឹងមាន​លក្ខខណ្ឌប្រើប្រាស់បន្ថែម។ លក្ខខណ្ឌ​ទាំងនេះត្រូវបានយោង និងភ្ជាប់នៅក្នុងផ្នែកនេះ។
  8. នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​មូល យើង​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរដើម្បី​កែលម្អ​ឱ្យ​កាន់តែមាន​ភាពច្បាស់លាស់ និងដើម្បី​ដោះស្រាយ​បញ្ហាវេយ្យាករណ៍ ការសរសេរខុស និង​បញ្ហាដែល​ស្រដៀង​គ្នា​ផ្សេង​ទៀត។ យើងក៏បានធ្វើបច្ចុប្បន្នភាពលើការដាក់ឈ្មោះ និងតំណខ្ពស់ផងដែរ។
ខ្មែរ (កម្ពុជា)
រូបតំណាងនៃការផ្ដាច់ជម្រើសឯកជនភាពរបស់អ្នក ជម្រើសឯកជនភាពរបស់អ្នក
ឯកជនភាពនៃសុខភាពអ្នកប្រើប្រាស់ Contact us Privacy & Cookies Manage cookies Terms of Use Trademarks About our ads